ប្រវត្តិរបស់​កុមារី សៅ​ ដាលិន

ប្រវត្តិរបស់​កុមារី សៅ​ ដាលិន

កាលពី​ ១១ ឆ្នាំមុនត្រូវនឹងថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ​២០០៣មានទារកម្នាក់ ​បាន មក  ចាប់កំណើតនៅក្នុងគ្រួសារ ដែល​មានជីភាពមធ្យមមួយ។ កុមារនោះត្រូវបានបងប្អូន ឪពុកម្ដាយឲ្យ ឈ្មោះថាសៅ ដាលីន។ ​គាត់រស់នៅក្នុងភូម​ បន្ទាយ ឃុំ កណ្ដៀងស្រុក ស្វាយទៀប ខេត្ត ស្វាយរៀង។

​​​​​    កុមារីដាលីនមានរាងធំបន្ដិច ស្បែកគាត់ស ដៃជើងវែងៗ និងមាន​កំម្ពស់ប្រែល១.៥៥ មព្រមទាំងមានសក់​រនោងហើយវែងទៀត។ ការរស់នៅរបស់គាត់បានមានភាពលំបាកយ៉ាង ខ្លាំង​ដោយសារតែការ​ស្លាប់របស់គាត់ នៅពេលដែលកុមារីដាលីននៅតូច។ ពេលដែលគាត់ នៅកុមារីដាលីន មានអាយុ៣ឆ្នាំឪពុកម្ដាយគាត់ត្រូវចែកផ្លូវគ្នាដោយសារតែឪពុករបស់គាត់ មានអំពើហិង្សាទៅលើប្រពន្ធគាត់។ បន្ទាប់ពីការលីងលះគ្នា ម្ដាយរបស់ដាលីន​បាន ទៅឆ្ងាយពីដាលីន ទុកឲ្យដាលីននៅជាមួយយាយរបស់គាត់។ កុមារីដាលីននៅជាមួយ យាយរបស់គាត់អស់រយៈពេលជាង៣ឆ្នាំ។ ក្នុងរយៈពេលជាង៣ឆ្នាំនេះ យាយរបស់គាត់បាន ឲ្យ គាត់ចូលរៀនដូចក្មេងដទៃទៀតដែល។ នៅពេលដែលគាត់ចូលរៀននៅថ្នាក់ទី២ ម្ដាយរបស់គាត់ក៏បានយកគាត់ទៅទីក្រុងភ្នំពេញ។ ការរស់នៅក្នុងទីក្រុងភ្នំពេញ វាពិបាក ណាស់ធ្វើឲ្យដាលីនគាត់មិនបានចូល​រៀនអស់រយៈពេលជាង ២ឆ្នាំ ដោយ សារ តែកង្វៈ ទឹកប្រាក់ក្នុង គ្រួសារ។ ប៉ុន្តែ ថ្ងៃមួយម្ដាយរបស់ ដាលីនបានដឹង សាលាមួយ ស្ថិតនៅក្នុងខេត្ត កំពង់ឆ្នាំង ដោយរៀនមិនអស់ប្រាក់។ ម្ដារបស់ដាលីន បាននាំដាលីនទៅសិក្សានៅសាលា ហ៊ូលវ៉ាល។ ដាលីនគាត់ខិតខំរៀនសូត្រយ៉ាងខ្លាំង​ ធ្វើឲ្យ មិត្តទាំងអស់ចូលចិត្តលេងជាមួយគាត់ នឹងចូលចិត្តធ្វើកិច្ចការជាមួយគាត់។ ការខិតខំរៀន សូត្ររបស់ដាលីន ធ្វើឲ្យគាត់ជាប់អាហារូបករណ៏នៅសាលាអន្តរជាតិ Liger។ ការ​មក​រៀន​នៅ Liger ធ្វើឲ្យដាលីនគាត់មានឧកាស់យ៉ាងច្រើនដើម្បីដូចជា​ ជួយសង្គមឲ្យវិវត្តទៅមុខ និងសម្រេច​គោលបំណង់របស់គាត់។

កុមារីដាលីនគឺជាមិត្ត​របស់ខ្ញុំ។ គាត់មានគោលបំណងថា នៅថ្ងៃអនាគត់គាត់ចង់ខ្លាច ទៅជាគ្រូពេទ្យដ៏ល្បីរន្ធឺប្រចាំប្រទេ​សកម្ពុជា ហើយគាត់ចង់ខ្លាចទៅជា អ្នកជំនួនបើកហាង ដោយខ្លួនឯង ព្រមទាំងចង់ខ្លាចទៅជា អ្នកវិជ្ជាសាស្រ្តដែលដោះស្រាយបញ្ហានាថ្ងៃអនាគត់។ ខ្ញុំគិតថាមិត្តរបស់ខ្ញុំនិងខ្លាយទៅជា គ្រូពេទ្យ​ , អ្នកជំនួន​ និងអ្នកវិជ្ជាសាស្រ្ត។ខ្ញុំសូម ជូនពរ គាត់ឲ្យមានអាយុវែង រៀនអ្វីក៏ចេះ ប្រឡងក៏ជាប់ ហើយជាប់តែមនុស្សល្អនិងកុំឲ្យមាន ជំងឺអ្វីទាំងអស់ ​ព្រមទាំង​ជួបតែសេចក្តីសុខនិងសេចក្តីចម្រើន។

Leave a Reply

Your email address will not be published. Required fields are marked *